ឥទ្ធិពល Placebo

មានរឿងពិតមួយដំណាលអំពីលោកយាយម្នាក់នៅជនបទ។ នៅពេលដែលគាត់មិនស្រួលខ្លួន គាត់ក៏ហៅពេទ្យភូមិមកពិនិត្យ។ នៅពេលដែលគ្រូពេទ្យមកដល់ គាត់ចាប់ផ្តើមវាស់សម្ពាធឈាមលោកយាយ។ ក្រោយដែលពេលគ្រូពេទ្យដកឧបករណ៍វាស់សម្ពាធឈាមចេញពីដៃលោកយាយភ្លាម លោកយាយក៏ប្រាប់ថាគាត់មានអារម្មណ៍ធូស្បើយ។

ឧបករណ៍វាស់សម្ពាធឈាមគ្មានឥទ្ធិពលដោយផ្ទាល់ដើម្បីបំបាត់អារម្មណ៍មិនស្រួលខ្លួនរបស់លោកយាយឡើយ។ អញ្ចឹង តើហេតុអ្វីលោកយាយមានអារម្មណ៍ធូរស្បើយ?

ការដែលលោកយាយមានអារម្មណ៍ធូរស្បើយ គឺជាលក្ខណៈមួយដែលអាចកើតលើមនុស្សទូទៅ។ លក្ខណៈនេះកើតឡើងដោយសារ ឥទ្ធិពលម្យ៉ាងហៅថា ឥទ្ធិពល Placebo (Placebo Effect)។ នៅក្នុងផ្នែក​ឱសថសាស្រ្ត Placebo គឺជាគ្រាប់ថ្នាំដែលគ្មានសារធាតុសកម្ម(មានតែម្សៅធម្មតា តែរូបរាងដូចថ្នាំពិតប្រាកដ) ហើយគេប្រើវាដើម្បីប្រៀបធៀបជាមួយការព្យាបាលដោយឱសថធម្មតា។ ឧទាហរណ៍ ដើម្បីសិក្សាពីឥទ្ធិពលរបស់ឱសថបំបាត់ការឈឺចាប់មួយប្រភេទ គេត្រូវធ្វើការប្រៀបធៀបរវាងមនុស្ស២ក្រុម គឺក្រុមមនុស្សដែលបានលេបឱសថពិតប្រាកដជាមួយក្រុមមនុស្សដែលលេបplacebo។ បើសិនជាក្រុមមនុស្សដែលលេបplacebo ទទួលឥទ្ធិពលដូចក្រុមមនុស្សដែលលេបឱសថពិតប្រាកដ មានន័យថាឱសថពិតប្រាកដនេះមិនសូវមានប្រយោជន៍ប៉ុន្មានទេ។

Placebo ដំណើរការតាមរបៀបចិត្តសាស្រ្ត។ នៅពេលដែលអ្នកជំងឺគិតថាគាត់បានលេបឱសថ ខួរក្បាលរបស់គាត់អាចធ្វើអោយគាត់មានអារម្មណ៍ធូរស្បើយ។

តាមរយៈការយល់ដឹងអំពី Placebo Effect យើងមិនអាចមើលស្រាលឥទ្ធិពលរបស់ចិត្តរបស់អ្នកជំងឺចំពោះការធូរស្បើយពីជំងឺឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *

ត្រឡប់ទៅខាងលើ