ហេតុអ្វីបានជាយើងចូលចិត្ត បរិភោគរសជាតិផ្អែម និង អាហារដែលសំបូរខ្លាញ់?

នៅសម័យដែលបុព្វបុរសយើងជា forager បុរសមានតួនាទី ចេញប្រមាញ់សត្វ ចំណែកស្រី្តមានតួនាទី ប្រមូលបន្លៃផ្លែឈើ និង អុស ចេញពីព្រៃ។ កាលសម័យនោះ មិនមានទូរទឹកកក ម្ល៉ោះហើយ អ្វីក៍ដោយ មិនថាជាសត្វដែលទើបប្រមាញ់ហើយ ឬ របស់ទើបប្រមូលបានពីព្រៃ ត្រូវប្រញាប់ប្រើប្រាស់ ឬ បរិភោគឲ្យអស់ក្នុងរយៈពេល២ថ្ងៃ។ នាពេលនោះ មិនមានការប្រមូលអាហារទុកជាស្បៀងបំរុងនោះទេ ប្រសិនបើតំបន់នោះខ្សត់ខ្សោយអាហារ ពួកគេគ្មានជម្រើសអ្វីក្រៅពីរើទីលំនៅ ទៅកន្លែងផ្សេង ហើយចាប់ផ្តើមជីវិតសាជាថ្មី។ នៅតំបន់វាលស្មៅ សាវ៉ាន់ណា (Savanna ទ្វីបអាព្រិច) ដែលយើងធ្លាប់អាស្រ័យជីវិតនៅទីនោះ អាហារដែលមានរសជាតិផ្អែម ហើយ ផ្តល់ថាមពលខ្ពស់ដល់រាងកាយ ពិបាករកមែនទែន។ អាហារមានរសជាតិផ្អែមតែមួយគត់ដែលអាចរកបាននៅសម័យនោះគឺ ផ្លែឈើទុំ។ ដូច្នេះ បើមានស្រ្តីណាម្នាក់ដើរព្រៃ ហើយមានជួបដើមឈើដែលមានផ្លែឈើទុំ ពេញដើម អ្វីដែលល្អបំផុតដែលនាងគួរធ្វើនៅពេលនោះ គឺបេះយកមកបរិភោគ ឬ ទំពារ ឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន មុននឹង ហ្វូងស្វាបាប៊ូ បានមកឃើញផ្លែឈើ ហើយ ប្រមូលផ្លែឈើយកទៅអស់។ សភាវគតិនៃការបរិភោគ(ល្មោភ)អាហារមានរសជាតិផ្អែម និង អាហារសំបូរខ្លាញ់បែបនេះឯង បានជះឥទ្ធិពលដល់មនុស្សជំនាន់នេះ ចាប់អារម្មណ៍និងមិនអាចទប់អារម្មណ៍បាននៅពេល…

អានបន្ថែម
ត្រឡប់ទៅខាងលើ